ក្រុងឡុងដ៍ : ការប្រើទឹកខ្ពុរមាត់អាចបង្កើនគ្រោះថ្នាក់ដល់ជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ នេះបើយោងតាមការចេញសេចក្តីព្រមានមួយរបស់ក្រុមអ្នកស្រាវជ្រាវ ផ្នែកសុខភាព។ ទឹកថ្នាំខ្ពុរមាត់នោះវាបានជួយលាងសម្អាតមេរោគ ឬបាក់តេរីមួយចំនួនដែលជាពពួកបាក់តេរីសម្រួលដល់សរសៃឈាម និងចលនាសម្ពាធឈាម។
លោកស្រី សាស្រ្តាចារ្យ អាម្រឹតាអាលូវ៉ាលៀ ដែលដឹកនាំការស្រាវជ្រាវនេះបានអះអាងថា មូលហេតុនៃការឡើងសម្ពាធឈាមនេះក៏ព្រោះមកពីការប្រើទឹកថ្នាំ ខ្ពុរមាត់ធ្វើឲ្យអសកម្មដល់មេរោគសម្រួលសរសៃឈាម។
លោកស្រីបន្តថា៖ «ការប្រើទឹកថ្នាំខ្ពុរមាត់រាល់ថ្ងៃនឹងប្រឈមនឹងជំងឺឡើងសម្ពាធឈាម និងជំងឺដាច់សរសៃឈាមខួរក្បាលជាមិនខាន»។
លោកស្រី សាស្រ្តាចារ្យដែលមកពីសាកលវិទ្យាល័យគ្វីនម៉ារីន នៅក្រុងឡុងដ៍ប្រទេសអង់គ្លេសបានបន្ថែមថា៖ «យើងមិនឲ្យអ្នកដែលមានជំងឺបាក់តេរីនៅអញ្ចាញ និងធ្មេញថាត្រូវតែឈប់ប្រើថ្នាំខ្ពុរមាត់សម្លាប់មេរោគនោះឡើយ។ តែយើងគ្រាន់សួរថា ចុះហេតុអ្វីបានជាមនុស្សមានសុខភាពមាត់ធ្មេញល្អធម្មតាចាំបាច់ ត្រូវខ្ពុរមាត់នឹងទឹកថ្នាំនោះដែរ?»៕
ប្រភព៖ www.postkhmer.com