ក្រុងអ៊ិចសេធ័រ: ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថាដំណេកជះឥទ្ធិពលស្ទើរតែពាក់កណ្ដាលនៃការចងចាំនូវព័ត៌មាននានាដែលភ្លេចនាពេលកន្លងមក។
ពួកគេបានបង្ហាញនូវថាដំណេកជួយរំឭកការចងចាំនូវព័ត៌មានពីអតីតដែលបានបំភ្លេច និងបង្កើនភាពចងចាំកាន់តែជាក់ច្បាស់។
ក្រុមអ្នកស្ម័គ្រចិត្ដដែលបានចូលរួមក្នុងការសិក្សាត្រូវបានសួរនាំអំពីការចងចាំពាក្យពេចន៍ទាំងមុនពេលចូលដេក ឬក្រោយពីអត់បានដេករយៈពេល ១២ ម៉ោង។
ការសិក្សារកឃើញថាអ្នកបានដេកពិតជាអាចរំឭកការចងចាំពាក្យពេចន៍បានល្អប្រសើរជាងអ្នកដែលមិនបានដេកច្រើនម៉ោង។
ការស្រាវជ្រាវអំពីដំណេកនេះបានបង្ហាញថាការខំប្រឹងរៀននៅនាទីចុងក្រោយសម្រាប់ត្រៀមប្រឡងមុនពេលចូលដេកអាចជាយុទ្ធសាស្ដ្រដ៏ប្រសើរសម្រាប់ការសិក្សា។
វេជ្ជបណ្ឌិតផ្នែកចិត្ដវិទ្យា នីកូឡាស ឌូម៉េ មកពីសាកលវិទ្យាល័យអ៊ីចសេធ័រ និយាយថា៖ «ដំណេកបង្កើនឱកាសចងចាំនូវរឿងរ៉ាវពីអតីតដែលបានភ្លេចភ្លាំងទៅហើយរហូតដល់ទ្វេដង។ ក្រោយពីសម្រាកដើម្បីជួយបង្កើនថាមពលនៃការចងចាំអាចសបញ្ជាក់ថាការចងចាំខ្លះត្រូវបានរំឭកឲ្យនឹកឃើញឡើងវិញនូវរយៈពេលតែមួយរាត្រី»។
អ្នកស្រីបានបន្ដទៀតថា៖ «ខណៈពេលដេកខួរក្បាលរបស់យើងបានរំឭកព័ត៌មាននានារួមទាំងចំណារសំខាន់ និងមិនសំខាន់ផងដែរ»។
អំឡុងពេលមនុស្សម្នាក់ដេកលក់យ៉ាងស្កប់ស្កល់ហេតុការណ៍ដែលបានសរសេរទុកនាពេលកន្លងមកថ្មីៗត្រូវបាននឹកឃើញ និងរំឭកនៅផ្នែកខ្លះៗដែលខួរក្បាល។
លទ្ធផលនេះត្រូវបានរាយការណ៍ក្នុងទស្សនាវដ្ដី Cortex៕
ប្រភព៖ www.postkhmer.com