វិធីព្យាបាលជំងឺ តាមរបៀបធម្មជាតិជាច្រើន ត្រូវបានគេយកមកសិក្សា និងបង្ហាញលទ្ធផលជាសារធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់រូបដឹង និងចេះការពារខ្លួនឯងពីជំងឺទាំងនោះ។ យ៉ាងណាមិញ ផ្លែខ្នុរ អ្នកធ្លាប់តែគិតថា ចង់ញ៉ាំ ព្រោះវាឆ្ងាញ់ ប៉ុន្តែ ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់អ្នក អំពី អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វា ក្នុងការបង្ការ និងព្យាបាលជំងឺផ្សេង ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ផ្លែខ្នុរ ជាអ្វី? មានដើមកំណើតមកពីណា?
ខ្នុរ ជាប្រភេទផ្លែឈើនៅតំបន់អាស៊ី ដែលស្ថិតក្នុងអំបូរ Moraceae ដែលជាធម្មតា ត្រូវបានគេឃើញដាំ នៅក្នុងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌា បង់ក្លាដែស នេប៉ាល់ ហើយគេក៏ឃើញមាន នៅក្នុងប្រទេសប្រេស៊ីលផងដែរ។ វាត្រូវបានគេចាត់ទុកថា ជាប្រភេទផ្លែឈើធំៗ ដែលជាមធ្យម មានទម្ងន់ពី ៣,៥ ទៅ ១០ គីឡូក្រាម ហើយពេលខ្លះ អាចឈានទៅដល់ ២៥ គីឡូក្រាមឯណោះ។ ខ្នុរ មានរសជាតិផ្អែម និងមានក្លិនក្រអូបផងដែរ។
សារធាតុចិញ្ចឹម ដែលមាននៅក្នុងផ្លែខ្នុរ
ក្រៅពីមានរសជាតិផ្អែម ឆ្ងាញ់ និងក្លិនក្រអូប គ្រប់ផ្នែកទាំងអស់របស់ផ្លែឈើមួយនេះ សុទ្ធតែមានសមត្ថភាព ព្យាបាលជំងឺទាំងអស់ មិនថា ស្លឹក ដើម ឬស សាច់ខ្នុរ គ្រាប់ ឬផ្កានោះទេ គឺវាមានប្រយោជន៍រៀងៗខ្លួន។
សរុបសេចក្តីទៅ ខ្នុរ មានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះសុខភាពរបស់យើង ដូច្នេះ អ្នកត្រូវតែឧស្សាហ៍ញ៉ាំខ្នុរ ឲ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន។
សារធាតុចិញ្ចឹម ដែលមាននៅក្នុងផ្លែខ្នុរ ដែលអ្នកគួរតែដឹងមានដូចជា ៖
• ខ្នុរ មានផ្ទុកវីតាមីន C និង A, thiamin, niacin, riboflavin កាល់ស្យូម ប៉ូតាស្យូម ជាតិដែក សង្កសី សូដ្យូម និងអាស៊ីតហ្វូលិក
• ខ្នុរ ស្ថិតក្នុងប្រភេទដើមឈើតិចតួចប៉ុណ្ណោះ ដែលមានវីតាមីនក្រុម B-complex
• ខ្នុរ មានផ្ទុកសារធាតុ ដែលអាចប្រឆាំងនឹងជំងឺមហារីក ជំងឺលើសសម្ពាធឈាម ជំងឺក្រពះ និងការរលាក
• ខ្នុរ អាចប្រឆាំងនឹងបាក់តេរី និងវីរុស ហើយទ្រទ្រង់ដល់ប្រព័ន្ធការពាររាងកាយ។
• ខ្នុរ មានកាឡូរីទាប គឺខ្នុរដែលមានទម្ងន់ ១០០ ក្រាម មានកាឡូរីត្រឹមតែ ៩៥ ប៉ុណ្ណោះ៕
ប្រភព៖ www.thmeythmey.com