ក្រុងអាឌើឡែន: ថ្មីៗនេះមានការស្រាវជ្រាវមួយទៀតហើយដែលបានរកឃើញថា អាហារមានជាតិហឹរជួយធ្វើឲ្យអ្នកទទួលទានមានអារម្មណ៍ឆាប់ឆ្អែត និងការពារកុំឲ្យអ្នកញ៉ាំលើសចំណុះហើយឡើងទម្ងន់។
អ្នកជំនាញបានពន្យល់ថា ក្រពះមនុស្សរីកមាឌពេលដែលយើងឆ្អែត ហើយវានឹងភ្ញោចប្រព័ន្អប្រសាទឲ្យផ្ដល់សញ្ញាប្រាប់អ្នកញ៉ាំថា វាទទួលបានអាហារគ្រប់គ្រាន់ហើយ។
ផ្ទុយទៅវិញ អាហារមានជាតិខ្លាញ់បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទទទួលព័ត៌មាន ដែលធ្វើឲ្យអ្នកញ៉ាំប្រឹងញាត់អាហារហូតដល់ហល់ក៏មិនដឹងថាឆ្អែត។
សាស្ត្រាចារ្យ អាមេនដា ផេក នៃសាកលវិទ្យាល័យអាឌើឡែន ដែលជាអ្នកស្រាវជ្រាវពីអាហារហឹរ និងសុខភាព បានរកឃើញថាសារធាតុ Capsaicin ជាជាតិហឹរផ្ទុកនៅក្នុងម្ទេស។
វាត្រូវបានគេរកឃើញថា អាចពញ្ញាក់សាច់ដុំក្រពះ ដើម្បីបញ្ចេញសញ្ញាថាឆ្អែត ធ្វើឲ្យអ្នកញ៉ាំលែងបន្ដទទួលទានទៀត។ ការញ៉ាំមិនលើសចំណុះក៏អាចរក្សាទម្ងន់ផងដែរ៕
ប្រភព៖ www.postkhmer.com