Social Icons

ស្ត្រី​ញ៉ាំ​ដំឡូងបារាំង​ក្នុងពេល​មាន​ផ្ទៃពោះ​ប្រឈម​នឹង​ទឹកនោមផ្អែម​កាន់តែខ្លាំង



​តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​ញ៉ាំ​ដំឡូងបារាំង​ជា​ទៀងទាត់​ទំនងជា​អាច​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​នៅពេល​ពួកគេ​មាន​ផ្ទៃពោះ​។ អ្នកស្រាវជ្រាវ​បាន​ណែនាំ​ថា ចូរ​ញ៉ាំ​ដំឡូងបារាំង​ជាមួយ​បន្លែ​ផ្សេងៗ​ទៀត​ដូចជា សណ្តែក ផ្លែ​សារី និង​អាហារ​ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ផ្សេង​វិញ​ដើម្បី​បន្ថយ​ការប្រឈមមុខ​។ ទោះបីជា​ញ៉ាំ​ដំឡូងបារាំង​ម្តង​ក្នុង​មួយ​សប្តាហ៍​មុនពេល​មាន​ផ្ទៃពោះ​ក៏ដោយ ក៏​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ២០​ភាគរយ​ដែរ នេះ​បើ​យើង​ធ្វើការ​ប្រៀបធៀប​នឹង​ស្ត្រី​ដែល​ញ៉ាំ​ដំឡូង​ក្នុង​ចំនួន​តិចជាង​នេះ​។ អ្នក​ដែល​ញ៉ាំ​ដំឡូងបារាំង​ច្រើនជាង ៥​ដង​ក្នុង​មួយ​សប្តាហ៍​គឺ​ប្រឈម​នឹង​ជំងឺ​នេះ ៥០​ភាគរយ​ឯណោះ​។ អ្នកជំនាញ​និយាយថា ទោះបីជា​ដំឡូងបារាំង​សម្បូរ​វីតាមីន C ប៉ូ​តា​ស្យូ​ម អាហារ​សរសៃ និង​សារធាតុ Phtochemicals ក៏ដោយ ក៏​វា​មិន​ដូច​បន្លែ​ផ្សេងទៀត​ដែល​អាចមាន​ឥ​ទ្ធ​ពល​រំលាយ​គ្លុយកូស​ដែរ ព្រោះ​វា​មាន​ចំនួន​នៃ​ការ​បឺត​ស្រូប​ជាតិ​អាមីដុង​ខ្លាំង​។​

​នៅពេល​ស្ត្រី​ញ៉ាំ​ដំឡូងបារាំង​ពីរដង​ក្នុង​មួយ​សប្តាហ៍​ជាមួយនឹង​បន្លែ​ផ្សេងៗ​ទៀត ពួកគេ​អាច​បន្ថយ​ការប្រឈមមុខ​ពី ៩ ទៅ​១២​ភាគរយ​ដែរ​។ អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​ដំឡូងបារាំង​ច្រើន​មុនពេល​មាន​ផ្ទៃពោះ​គឺមាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​ទឹកនោមផ្អែម នេះ​ដោយសារតែ​របប​អាហារ​បែបនេះ​ធ្វើឱ្យ​អាំង​ស៊ុយ​លីន​ស៊ាំ និង​អាច​កើតជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​។​

​អ្នកស្រាវជ្រាវ​ម្នាក់ទៀត​ឈ្មោះថា Emily Burns បានដាក់​បម្រាម​ថា “​ការសិក្សា​មួយ​នេះ​មិនទាន់មាន​អំណះអំណាង​ថា ការ​ញ៉ាំ​ដំឡូងបារាំង​មុនពេល​មាន​ផ្ទៃពោះ​នឹងធ្វើ​ឱ្យ​ស្ត្រី​ប្រឈម​កាន់តែខ្លាំង​នឹង​ការកើតមាន​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​ឡើយ ប៉ុន្តែ​វា​គ្រាន់តែ​បង្ហាញ​នូវ​ទំនាក់ទំនង​សំខាន់​មួយ​រវាង​រឿង​ពីរ​នេះ​តែប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ លទ្ធផល​ទាំងនេះ​ត្រូវតែមាន​ការស្រាវជ្រាវ​បន្ថែមទៀត​។ អ្វីដែល​យើង​ដឹង​ច្បាស់​នោះ​គឺថា ស្ត្រី​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​បាន​តាមរយៈ​ការគ្រប់គ្រង​ទម្ងន់​របស់​ពួកគេ​តាមរយៈ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព របប​អាហារ​មាន​តុល្យភាព និង​រក្សា​ភាព​សកម្ម​” ៕

ប្រភព៖ www.thmeythmey.com
 

Sample text

Sample Text

Sample Text

 
Blogger Templates