Social Icons

អាហារ​ទាំង​៧​ប្រភេទ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ពិសារ​



​នៅពេលដែល​អ្នក​បរិភោគ​អាហារ​នៅពេល​មាន​ផ្ទៃពោះ អ្នក​ត្រូវតែ​ពិសារ​អាហារ​ដែល​ល្អ​ចំពោះ​អ្នក និង​កូន ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ពី​អាហារ​ទាំង​៧​ប្រភេទ​ដែល​អាច​ពង្រឹង​ប្រព​ន្ធ័​ការពារ​រាងកាយ​អ្នក​ឱ្យមាន​ភាពរឹងមាំ ថែមទាំង​ល្អ​ចំពោះ​សុខភាព​កូន​ក្នុង​ផ្ទៃ​ទៀតផង​។ តើ​មាន​អាហារ​អ្វី​ខ្លះទៅ​?

​គ្រាប់​កៅឡាក់​
​នៅពេលដែល​អ្នក​ញ៉ាំ​គ្រាប់​កៅឡាក់​នេះ​រួច វា​នឹង​អាចធ្វើឱ្យ​ឆ្អឹង​អ្នក​រឹងមាំ ជួយ​បំបាត់​ភាព​នឿយហត់ និង​បង្កើន​ប្រព​ន្ធ័​ការពារ​រាងកាយ​របស់​អ្នក ធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បានល្អ ជាងនេះទៅទៀត វា​អាចជួយ​ព្យាបាល​ជំងឺ​ឈឺចង្កេះ​អ្នក​ទៀតផង ម្យ៉ាងទៀត​វា​អាចជួយ​បំបាត់​អាកា​រៈ​ហើម​របស់​អ្នក ប៉ុន្តែ​អ្នក​មិនត្រូវ​ពិសារ​ជាមួយ​សាច់គោ​ទេ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​ក្អួត​បាន​។​

​ពុ​ទ្ធ្រា​ក្រហម​
​ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​ពុ​ទ្ធ្រា​ក្រហម​នេះ​រួច វា​នឹង​ជួយ​ខួរក្បាល​កូន​លូតលាស់​បានល្អ ប៉ូវ​ឈាម និង​បញ្ចុះ​សម្ពាធ​ឈាម ថែមទាំង​អាចធ្វើឱ្យ​ប្រព​ន្ធ័​ការពារ​រាងកាយ​របស់​អ្នក​ម្តាយ​មាន​ភាពរឹងមាំ​។​

​ឆៃថាវ​
​បន្លែ​មួយ​ប្រភេទ​នេះ​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ចង់​បរិភោគ​អាហារ​ផ្សេងៗ​ក្រោយ​ពេលដែល​អ្នក​ពិសារ​រួច ថែមទាំង​អាចជួយ​ការពារ​ភ្នែក​អ្នក​បាន​ទៀតផង ជាងនេះទៅទៀត វា​នឹង​ជួយ​សម្លាប់​មេរោគ ហើយ​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​របស់​អ្នក និង​ជួយ​ការពារ​អ្នក​មិនឱ្យ​មាន​ជំងឺ​ទល់លាមក ប៉ុន្តែ​អ្នក​មិនត្រូវ​ញ៉ាំ​ឆៅ​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​ឈឺក្រពះ​បាន​។​

​ក្រូចឆ្មារ​
​អត្ថប្រយោជន៍​នៃ​ក្រូចឆ្មារ​គឺ​ជួយ​ការពារ​កូន​ក្នុង​ពោះ​របស់​អ្នក​ឱ្យមាន​ភាពរឹងមាំ ធ្វើឱ្យ​អ្នក​ស្អាត ថែមទាំង​ជួយ​ប៉ូវ​កាលស្យូម ជាតិ​ដែក និង​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​រាងកាយ​។​

​សាច់គោ​
​នៅពេលដែល​អ្នក​បរិភោគ​សាច់គោ​រួច វា​នឹង​ជួយផ្តល់​ជាតិ​ដែក​ទៅដល់​សារពាង្គកាយ​អ្នក ជួយ​បង្កើន​ប្រាជ្ញា​កូន​ក្នុង​ផ្ទៃ ថែមទាំង​អាចជួយ​ធ្វើឱ្យ​ប្រព​ន្ធ័​ការពារ​រាងកាយ​អ្នក​រឹងមាំ​បាន​ទៀតផង​។​

​ទំពាំងបាយជូរ​
​នៅក្នុង​ទំពាំងបាយជូរ​មាន​សារធាតុ​ដែល​អាចជួយ​បំបាត់​អាកា​រៈ​ហើម​របស់​អ្នក ជួយ​ការពារ​មិនឱ្យ​មាន​ជំងឺ​ខ្វះ​ឈាម ជួយ​ទប់ទល់​និង​សម្លាប់​មេរោគ​ផ្សេងៗ ថែមទាំង​អាចជួយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ​ទៀតផង​។​

​ទឹកដោះគោ​ជូរ​
​ក្រោយ​ពេលដែល​អ្នក​ផឹក​ទឹកដោះគោ​ជូរ​រួច វា​នឹង​ជួយ​បង្កើន​ប្រព​ន្ធ័​ការពារ​រាងកាយ​អ្នក បំបាត់​អាកា​រៈ​ទល់លាមក និង​អាកា​រៈ​ក្អួតចង្អោរ​ជាដើម ប៉ុន្តែ​ពេលដែល​អ្នក​ទើបតែ​ផឹក​ដំបូង អ្នក​មិនត្រូវ​ផឹក​ច្រើនពេក​ទេ ផឹក​ត្រឹម​២០០​មី​លី​លីត្រ​ទៅបាន​ហើយ​៕

ប្រភព៖ www.thmeythmey.com
 

Sample text

Sample Text

Sample Text

 
Blogger Templates