ក្រុមអ្នកជំនាញខាងរបបអាហារ បាននិយាយថា ការទទួលទានបន្លែ និងផ្លែឈើ ៥ ភាគក្នុងមួយថ្ងៃគឺវាគ្រប់គ្រាន់សម្រាប់ការស្រូបយកសារធាតុការពារពីផ្លែឈើ និងបន្លែ។
សម្រាប់មនុស្សពេញវ័យ គួរតែទទួលទានបរិមាណបន្លែ និងផ្លែឈើជាមធ្យ ៤០០ ក្រាម (៤ខាំ) ឬស្មើនឹង ៥ ភាគនៃ ៨០ ក្រាម ក្នុងមួយថ្ងៃ។ បរិមាណអាហារទាំងនេះមានលក្ខណៈខុសគ្នាសម្រាប់កុមារ អាស្រ័យលើកម្រិតសកម្មភាព និងអាយុ។
ប៉ុន្ដែគោលការណ៍ណែនាំជាក់លាក់មួយគឺថា បរិមាណមួយភាគគួរតែមានទំហំប៉ុននឹងបាតដៃរបស់អ្នកទទួលទានផ្ទាល់។ ជាទូទៅ បន្លែ និងផ្លែឈើឆៅស្រស់ៗនឹងផ្ទុកជីវជាតិច្រើនបំផុត ពីព្រោះអាហារចម្អិនអាចសម្លាប់ជីវជាតិខ្លះ។
ដូចគ្នាដែរ បន្លែ និងផ្លែឈើស្រស់ៗត្រូវបានចាត់ទុកជាអាហារមានជីវជាតិខ្ពស់ជាងអាហាររក្សាទុក។ ប៉ុន្ដែបន្លែ និងផ្លែឈើដែលក្លាស្សេនៅតែអាចរក្សាគុណភាពល្អដដែល។ មិនចាំបាច់ត្រូវទទួលទានបន្លែ និងផ្លែឈើស្រស់ៗនោះទេ។
ពួកវាអាចត្រូវបានចម្អិនជាមុខម្ហូបផ្សេងៗ ដូចជា ស៊ុប ខ ឆា ឬស្ងោរជាដើម។ ភេសជ្ជៈទឹកក្រឡុកអាចមានបរិមាណច្រើនជាងមួយភាគ បើពួកវាជាល្បាយបញ្ចូលគ្នារវាងបន្លែ និងផ្លែឈើ និងអាស្រ័យលើគ្រឿងផ្សំរសជាតិផ្សេងៗផងដែរ៕
ប្រភព៖ www.postkhmer.com
ប្រភព៖ www.postkhmer.com