ក្រុងវ៉ាស៊ីនតោន: ជាទូទៅ មនុស្សយើងម្នាក់ៗមិនអាចគេងលក់ស្រួលឡើយបើមិនបានងូតទឹក។ ប៉ុន្ដែការសម្អាតកាយាឥតខ្ចោះពេកបែរធ្វើឲ្យប៉ះពាល់ដល់សុខភាពទៅវិញ។
វេជ្ជបណ្ឌិត រ៉ូប៊ីន ឆាតកាន់ មកពីមជ្ឈមណ្ឌលស្ដ្រីផ្នែកសរីរាង្គសម្រាប់រំលាយអាហារ បាននិយាយថា ការងូតទឹកដុសសាប៊ូរាល់ថ្ងៃអាចជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធផ្សាំងជំងឺ។
អ្នកស្រី វេជ្ជបណ្ឌិត ដែលជាអ្នកនិពន្ធសៀវភៅ Microbiome Solution បានឲ្យដឹងថា សាប៊ូបានកម្ចាត់បាក់តេរីលើស្បែកដែលមានតួនាទីរារាំងការរំខានជាច្រើន ដូចជា ជំងឺរមាស់ និងដំបៅតាអក។
រាងកាយមនុស្សផ្ទុកបាក់តេរីរាប់ពាន់លានក្បាលលើស្បែក និងនៅក្នុងពោះវៀន ឈ្មោះថា មីក្រូបៃអូ ដែលជួយធ្វើឲ្យសុខភាពយើងមានតុល្យភាព។
អ្នកស្រី ឆាតកាន់ បានបន្ដថា សាប៊ូល្មមៗដែលបានផលិតពីគ្រឿងផ្សំសរីរាង្គគឺជាផលិតផលដ៏ស័ក្ដិសមដែលអ្នកស្រីបានណែនាំ។
អ្នកស្រី បានលើកឡើងថា សាប៊ូប្រឆាំងបាក់តេរីភាគច្រើនត្រូវបានប្រើសារធាតុគីមីដែលបំផ្លាញបាក់តេរីជួយស្បែក។ បរិវេណដែលគួរប្រើសាប៊ូដុសលាងជាប្រចាំគឺនៅក្លៀក និងក្រលៀនកៀនកោះប៉ុណ្ណោះ។
ទីតាំងសព៌ាង្គកាយផ្សេងៗទៀតអាចលាងទឹកសម្អាតធម្មតាបានបើទោះបីជាបែកញើសក្រោយលេងកីឡាយ៉ាងណាក៏ដោយ។
មនុស្សគ្រប់រូបគួរតែប្រុងប្រយ័ត្ន ដោយត្រូវលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងតិចណាស់ក៏ ២០ វិនាទីដែរ៕
ប្រភព៖ www.postkhmer.com
ប្រភព៖ www.postkhmer.com